ហេតុអ្វីចាំបាច់ត្រូវពិសាទឹករាល់ថ្ងៃ?

មនុស្សភាគច្រើនដឹងយ៉ាងច្បាស់អំពីការពិតដែលថាពួកគេត្រូវការផឹកទឹក ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ថា “ហេតុអ្វី” អត់? ប្រសិនបើអ្នកអត់ទាន់ដឹង អ្នកនឹងដឹងឆាប់ៗនេះ។ នេះគឺជាហេតុផលសំខាន់ៗ 6 យ៉ាងដែលអ្នកត្រូវផឹកទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃ។

ទឹក និងរាងកាយរបស់យើង

ទម្ងន់របស់រាងកាយរបស់យើង គឺមានជាតិទឹកច្រើនជាងពាក់កណ្តាល។ តាមពិតទៅ ទឹកគឺជាធាតុផ្សំនៅក្នុងគ្រប់ជាលិកា សរីរាង្គ និងកោសិកានៅក្នុងខ្លួនរបស់អ្នក។ ដូចគ្នានេះដែរ ប្រតិកម្មគីមីភាគច្រើនក្នុងរាងកាយត្រូវការទឹក។ នេះរួមបញ្ចូលទាំងការរំលាយអាហារ និងការដកដង្ហើម។ ពោះវៀន និងតម្រងនោមមិនអាចកម្ចាត់កាកសំណល់ចេញពីរាងកាយបានល្អនោះទេ បើសិនគ្មានជាតិទឹកគ្រប់គ្រាន់។ និយាយដោយខ្លី ជីវិតមិនអាចបន្តទៅមុខបានទេ បើគ្មានជាតិទឹក។

  1. រក្សាតុល្យភាពជាតិទឹកក្នុងរាងកាយរបស់អ្នក

ទឹកគឺជាធាតុផ្សំនៃសារធាតុរាវទាំងអស់នៅក្នុងខ្លួនរបស់អ្នក។ វត្ថុរាវទាំងនេះជួយដល់ការរំលាយអាហារ ការស្រូបសារជាតិសំខាន់ ចលនាឈាមរត់ ការបញ្ចេញទឹកមាត់ និងការដឹកជញ្ជូនសារធាតុចិញ្ចឹម។ វាក៏ជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយផងដែរ។ ខួរក្បាលរបស់អ្នកប្រាស្រ័យទាក់ទងជាមួយតម្រងនោមរបស់អ្នក ដើម្បីគ្រប់គ្រងបរិមាណសារធាតុរាវដែលអ្នកបញ្ចេញជាទឹកនោម ឬរក្សាទុកបម្រុងនៅក្នុងខ្លួនរបស់អ្នក។

  1. គ្រប់គ្រងការទទួលទានកាឡូរីរបស់អ្នក

ទឹកតែងតែជាធាតុផ្សំនៃរបបអាហារដែលមានសុខភាពល្អ។ ទឹកមិនមានកាឡូរីទេ។ ដូច្នេះ វាគឺជាជម្រើសល្អជាងភេសជ្ជៈដែលមានកាឡូរីខ្ពស់។ ដូចគ្នាដែរ អាហារដែលមានជាតិទឹកខ្ពស់ មានទំនោរមើលទៅធំជាង និងធ្វើឱ្យអ្នកឆ្អែតជាងអាហារដែលមានជាតិទឹកទាប។ អាហារដែលមានជាតិទឹកខ្ពស់ទាំងនេះរួមមាន ផ្លែឈើ បន្លែ ស៊ុបស្ងោរ oatmeal និងសណ្តែក។

  1. រក្សាស្បែករបស់អ្នកឲមានសុខភាពល្អ

ស្បែករបស់អ្នកក៏ត្រូវបានបង្កើតឡើងយ៉ាងធំដោយទឹក និងដើរតួជារបាំងការពារការបាត់បង់ជាតិទឹកចេញពីរាងកាយរបស់អ្នក។ តែការរក្សាជាតិទឹកឱ្យបានត្រឹមត្រូវ មិនមែនធ្វើឲអ្នកបំបាត់ស្នាមជ្រួញនោះទេ។ ត្រូវប្រាកដថាអ្នកផ្តល់ជាតិទឹកដល់រាងកាយរបស់អ្នកឱ្យបានគ្រប់គ្រាន់ ហើយតម្រងនោមរបស់អ្នកនឹងធ្វើមុខងារផ្សេងៗទៀតរបស់វាយ៉ាងល្អដោយខ្លួនវា។

  1. ធ្វើមុខងារតម្រងនោមរបស់អ្នកឱ្យប្រសើរឡើង

សារធាតុរាវរបស់អ្នកជួយក្នុងការជញ្ជូនផលិតផលកាកសំណល់ចេញពីកោសិការបស់អ្នក។ សារធាតុពុលដែលអាចបង្កគ្រោះថ្នាក់បំផុតនៅក្នុងខ្លួនរបស់អ្នកគឺ អ៊ុយអាសូតក្នុងឈាម។ សមាសធាតុនេះគឺជាកាកសំណល់រលាយក្នុងទឹក ដែលជាធម្មតាឆ្លងកាត់តម្រងនោម ដែលត្រូវលុបបំបាត់តាមរយៈទឹកនោម។ ដរាបណាអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ តម្រងនោមរបស់អ្នកជាធម្មតាធ្វើការងារដ៏មានប្រសិទ្ធភាពក្នុងការលាងសម្អាត និងកម្ចាត់ជាតិពុលចេញពីរាងកាយរបស់អ្នក។

ផ្លាស់ប្តូររបៀបរស់នៅរបស់អ្នក

នេះជារបៀបដែលអ្នកអាចផឹកទឹកឱ្យបានច្រើន ដើម្បីសុខភាពល្អ និងមានតុល្យភាព៖

  • ញ៊ាំអាហារដែលមានសម្លទឹក ឬរួមបញ្ចូលភេសជ្ជៈជាមួយនឹងអាហារសម្រន់ ឬអាហារនីមួយៗ

  • ជ្រើសរើសភេសជ្ជៈដែលអ្នកចូលចិត្តផឹក តែត្រូវពិសារទឹកឲបានច្រើនជាងភេសជ្ជៈកំប៉ុង

  • បរិភោគផ្លែឈើ និងបន្លែឆៅឱ្យបានច្រើន។

  • ទុកដបទឹកជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ

ref: https://anywhereurgentcare.com/health-information/why-its-important-to-drink-water-every-day